កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសរ៉ែអណាធិបតេយ្យមួយកន្លែង ស្ថិតនៅចំណុចភ្នំលុង ខេត្តព្រះវិហារ

ព្រះវិហារ៖ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានគោលការណ៍ពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ សេក សុភ័ក្ត្រ ប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើសរុករករ៉ែអណាធិបតេយ្យ មានការដឹកនាំសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ។
លទ្ធផលការចុះបង្ក្រាបនេះ បាន០១កន្លែង ដែលមានម្ចាស់មាន ឈ្មោះ មាស មាន ភេទប្រុស អាយុ ៤៥ឆ្នាំ  រស់នៅចំណុចភ្នំលុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  ដោយមានការធ្វើកិច្ចសន្យា និងអប់រំចំពោះម្ចាស់ទីតាំងនេះដែរ។ កម្លាំងចម្រុះ បានដកហូត វត្ថុតាងមួយចំនួនរួមមាន អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង ម៉ាក HYUNDAI 220LC ពណ៌លឿង (វត្ថុតាងរក្សាទុកនៅអង្គភាពអ.ហខេត្ត បន្ទាយថ្មី) ទុយោទឹកពណ៌ខ្មៅចំនួន២ដុំធំ ធុងសាំងចំនួន៥ តង់ប្រក់រោងចំនួន២ ម៉ាស៊ីនបូមទឹកចំនួន ២ គ្រឿង ទរទឹកចំនួន ២គ្រឿង កាមេរ៉ាសុវត្ថិភាព ១ គ្រឿង។

Leave a Reply

Your email address will not be published. Required fields are marked *