(ត្បូងឃ្មុំ) ៖ (ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណជិត ៩០០នាក់ ដែលពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ទល់មុខច្រកចូលសត្តឃាត ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបប្រមាណជិត ៩០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានរាយការណ៍ជូនសម្តេចតេជោ អំពីសមិទ្ធផលសំខាន់ៗដែលខេត្តសម្រេចបាន រួមមាន៖
-សន្តិសុខ និងស្ថិរភាព៖ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ។
-ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ការរីកចម្រើននៃបណ្តាញផ្លូវជាតិ (លេខ៧, ៨, ១១, ៧៣) ជាពិសេសគឺសមិទ្ធផលប្រវត្តិសាស្ត្រ ផ្លូវជាតិលេខ ៧១C និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលកំពុងបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម។
-វិស័យសុខាភិបាល និងអប់រំ៖ ខេត្តទទួលបានមន្ទីរពេទ្យខ្នាតធំប្រចាំតំបន់ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ) និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាបង្អែកសុខភាពដ៏សំខាន់។ ទន្ទឹមនឹងនោះ វិស័យអប់រំក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ។
-សាសនា និងវប្បធម៌៖ ការរីកចម្រើននៃវត្តអារាម និងវិស័យសាសនាដទៃទៀត (ឥស្លាមសាសនា គ្រីស្ទសាសនា) ដែលរស់នៅជាមួយគ្នាក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មសាសនា។
សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនអោយបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលធ្វើឲ្យមានបញ្ហាក្នុងមូលដ្ឋាន។សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាមូលដ្ឋានទូទាំងខេត្តត្បូងឃ្មុំ ជិត ៩០០នាក់
(ត្បូងឃ្មុំ) ៖ (ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណជិត ៩០០នាក់ ដែលពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ទល់មុខច្រកចូលសត្តឃាត ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបប្រមាណជិត ៩០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានរាយការណ៍ជូនសម្តេចតេជោ អំពីសមិទ្ធផលសំខាន់ៗដែលខេត្តសម្រេចបាន រួមមាន៖
-សន្តិសុខ និងស្ថិរភាព៖ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ។
-ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ការរីកចម្រើននៃបណ្តាញផ្លូវជាតិ (លេខ៧, ៨, ១១, ៧៣) ជាពិសេសគឺសមិទ្ធផលប្រវត្តិសាស្ត្រ ផ្លូវជាតិលេខ ៧១C និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលកំពុងបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម។
-វិស័យសុខាភិបាល និងអប់រំ៖ ខេត្តទទួលបានមន្ទីរពេទ្យខ្នាតធំប្រចាំតំបន់ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ) និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាបង្អែកសុខភាពដ៏សំខាន់។ ទន្ទឹមនឹងនោះ វិស័យអប់រំក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ។
-សាសនា និងវប្បធម៌៖ ការរីកចម្រើននៃវត្តអារាម និងវិស័យសាសនាដទៃទៀត (ឥស្លាមសាសនា គ្រីស្ទសាសនា) ដែលរស់នៅជាមួយគ្នាក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មសាសនា។
សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនអោយបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលធ្វើឲ្យមានបញ្ហាក្នុងមូលដ្ឋានសម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា។គាំទ្រដល់ការប្រមូលចំណូលទាំងភ្នែកពន្ធដានិងពន្ធគយ។សម្ដេចតេជោក៏បានណែនាំឲ្យចូលរួមថែរក្សាធនធានធម្មជាតិ។ដែលមាននៅមូលដ្ឋានទប់ស្កាត់ការបំភ្លេចបំផ្លាញនិងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្ស។ទន្ទឹមនិងនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្ដេចតេជោហ៊ុនសែនក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ខេត្តមួយនេះឲ្យទទួលបាននៅការរីកចម្រើនជាបន្តបន្ទាប់៕

