ថ្ងៃទី១៦ខែ មករាឆ្នាំ ២០២៦
(កំពង់ចាម)÷ ពលរដ្ឋលើកឡើងថា .!រាល់ថ្ងៃគេសង្កេតឃើញ ក្រុមពួកមេ
ល្បែងកន្ទុយឆ្នោតយួន
កំពុងសប្បាយនឹងការប្រ មូលលុយដោយខុសច្បាប់ពីប្រ ជាពលរដ្ឋ តាមរយៈ ការដាក់ ពង្រាយ
ល្បែ ងកត់កន្ទុយឆ្នោតតាមផ្ទះនិងតាមតូបជាដើមក្នុងភូមិសាស្ត្រ ភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
ខេត្តកំពង់ចាម។
ជាក់ស្ដែង នៅភូមិវាល អ្នកយក
ព័ត៌មានយើងបានប្រទះឃើញមានអ្នកដើរកត់កន្ទុយលេខកំពុងតែដំណើរការបានដោយរលូនយ៉ាងអាណាធិបតេយ្យ។
កំពុងតែ ដំណើរការដែល មានមេកញ្ច្រែងបានពង្រាយទីតាំងពាស
ពេញក្នុងឃុំពាមប្រធ្នោះ ស្រុកកោះ
សូទិន។
គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់គេ
ដើរកត់កន្ទុយលេខតាមផ្ទះតាមតូប
លក់ដូរឬក៏ចំណុចណាដែលមានមនុស្សច្រើន។
គួររំលឹកផងដែរថា អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដល់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី
-ខេត្ត ឲ្យចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។ក៏ប៉ុន្តែអាជ្ញាធរមាន
សមត្ថកិច្ច ភូមិវាល ឃុំពាមប្រធ្នោះ
ស្រុកកោះសូទិន ខេត្តកំពង់ចាម
ហាក់ បីដូចជាមិនស្ដាប់ មិនខ្វល់ខ្វាយទៅនិង អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល ទាល់តែសោះ សង្ស័យ មិនដែលយកចិត្តទុកដាក់ និងណែនាំ និង បើកយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋក៏ដូចជា ឃុំសង្កាត់ ទេដឹងទើបបណ្តែតបណ្តោយឲ្យ មានល្បែងស៊ីសងកត់កន្ទុយលេខខុស
ច្បាប់ ដើរកត់កន្ទុយលេខ
ពេញទឹកពេញដីនៅក្នុងមូលដ្ឋានរបស់ខ្លួនអញ្ចឹង ទាំងនេះហើយ ដែលផ្តើមចេញ ឲ្យមានអំពើហិង្សារក្នុងគ្រួសារ ក៏ដូចជាកើតមានចោរឆក់ចោរលួច ប្លន់ផ្សេងៗ។
ដើម្បីកុំឱ្យល្បែងឆ្នោតទាំងនេះ បង្វួកស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយយកមកភ្នាល់ផ្សងសំណាង ខណៈមេបនល្បែងឆ្នោតបើកល្បែងចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចំណុចនេះហើយបានពួកគាត់និយាយថា ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមកនោះ?
យោងតាមគោលនយោបាយ ភូមិ. ឃុំ មានសុវត្ថិភាពទាំង៧ចំណុចខាងលើ ល្បែងស៊ីសងខុសច្បាប់គឺស្ថិតនៅ ក្នុងចំណុចគោលនយោបាយនោះ ដូច្នេះប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ចមិនបានចូលរួមក្នុងការ ទប់ស្កាត់ បង្រ្កាបល្បែងស៊ីសងនោះទេគឺប្រៀបបាននឹងការ ប្រឆាំងទៅនឹងគោលនយោបាយភូមិ. ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋបានសំណូមពរ ដល់ឯក
ឧត្តមអ៊ុន ចាន់ដា ជាអភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម
ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី។ សូមមេត្តាជួយបញ្ជារ កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ទាន៕

