ព្រះវិហារ៖នាថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្រី្តឧទ្យានុរក្ស ដឹកនាំ ដោយលោក ប្លង់ សារិទ្ធ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយអាជ្ញាធរភូមិឃុំបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើធនធានធម៌ជាតិអនាធិបតេយ្យខុសច្បាប់ចំនួន ១ទីតាំង ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយរុសរើម៉ាស៊ីន និងសម្ភារៈសិប្បកម្មកែឆ្នៃធនធានធម្មជាតិមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩.៣៥នាទីព្រឹកថ្ងៃទី១៧ ខែសុីហា ឆ្នាំ២០២៦ នៅពេលកម្លាំងចុះដល់ទីតាំង ម្ចាស់សិប្បកម្ម ឈ្មោះ ឃឿន សារី បានចូលរួមសហការជាមួយក្រុមការងារធ្វើការត្រួតពិនិត្យទីតាំង និងប្រគល់វត្ថុតាង សម្រាប់ប្រើប្រាស់ធ្វើសិប្បកម្មកែឆ្នៃខុសច្បាប់។
សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន
១.ម៉ាសុីន សៀហៃយ៉ាដុង១គ្រឿង
២.បូលីចំនួន០១
៣.ឈើច្រៀកខ្នាត៣x៣x៣មx១១០=០,២៩៧ម៉ែត្រគូប
៤.ឈើច្រៀក៣គុណ៦គុណ២មែត្រគុណ៣០=០,១០៨មែត្រគូប
និងសម្ភារះមួយចំនួន។
ក្រោយបញ្ចប់ប្រតិបត្តិការ វត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅទីចាត់ការកណ្តាលដែនជម្រកសត្វព្រៃបឹងពែរ។
ប្រតិបត្តិការនេះបង្ហាញពីការបន្តរឹតបន្តឹងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពធ្វើសិប្បកម្មអនាធិបតេយ្យ ដែលបង្កផលប៉ះពាល់ដល់ផលអនុផលព្រៃឈើធនធានធម្មជាតិរបស់រដ្ឋ៕(ដោយសាន ប៑ុនសុី

