ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់  នោះបែកពាងប្រហុកហើយ! តើលោក លីណា ហៅអូន ជាអ្នកណា បានជាហ៊ានគៀគងក្រុមឈ្មួញឈើគ្រាក់3ទៅ5ក្រុមអោយកាប់ឈើក្រៅក្រុមហ៊ុន យកទៅលក់ចែកលុយគ្នាដោយខុសច្បាប់បែបនេះ។

បើតាមប្រភពផ្ទៃក្នុងបានប្រាប់មកខាងសារពត៌មានយើងអោយដឹងថា លីណា ហៅអូន(រូប)នឹងលោកបារាំង មេការក្រុមហ៊ុន បានសហការឃុបឃិតគ្នា អោយមេឈ្មួញឈើធំៗដូចជា ចែទៀងនឹង ចែខេង ចែផា ឡាយហ៊ួយនឹង ឆៃ ទទួលទិញឈើនឹងដឹកជញ្ជួនឈើទៅលក់នៅភ្នំពេញ ដោយលោកលីណាហៅអូន ជាអ្នកសម្របសម្រួលរត់ការផ្លូវ តាំងពីកន្លែងលើក រហូតដល់កន្លែងទម្លាក់ឈើ ។

មួយវិញទៀតប្រភពបានបន្ថែមទៀតថា ទីតាំងដែលលោក លីណា ហៅអូន បានកំពុងតែកាក់កក ចែកលក់ទីតាំងដីដែលមានព្រៃឈើចំនួន4000ហិចតា ក្រៅក្រុមហ៊ុនអោយទៅមេឈ្មួញឈើ4/5នាក់ ស្មើរនឹង6ទីតាំង/តំបន់ផ្សេងគ្នា ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងច្បាប់អនុញ្ញាត្តិ (pc)អោយធ្វើអាជីវកម្ម ដឹកជញ្ជួនតែកូនឈើ នឹងប្រភេទអូសខ្លីៗតែប៉ុណ្ណោះ ដោយឡែក ឈ្មោះអត្តសញ្ញាណខាងលើទាំងអស់ ពិសេស លោកលីណា ហៅអូន មេដឹកនាំសម្រួល រឺអាចហៅថា មេឧក្រិដ្ឋកម្មព្រៃឈើខ្នាតធំម្នាក់នេះបាន ដឹកឈើបង្កប់ក្រោមកូនឈើ នឹងអូស សុទ្ធតែឈើ រាជកុល (ងឿនឹងហ៊ុបធំៗ) យកទៅចែកចាយដោយខុសច្បាប់។

ពលរដ្ឋនឹងមហាជន ពិសេសបងប្អូនសារពត៌មានសូមស្នើរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួង កសិកម្ម ក្រសួងបរិស្ថាន ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានគណៈកម្មការ បង្ក្រាបបទល្មេសធនធានធម្មជាតិ មេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច នឹងមានវិធានការចំពោះជន មេឈ្មួញណាដែលពាក់ព័ន្ធ នឹងការកាប់បំផ្លាញព្រៃឈើនៅចំនុច ឃុំ អូដារ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់នេះផង ពោលគឺ ត្រីងៀត ឆ្លៀតពង យកឈ្មោះក្រុមហ៊ុនមានច្បាប់(បង់ពន្ធ/រដ្ឋ) ទៅធ្វើជាអាវក្រោះ ស្បែកបិទបាំងអំពើល្មើសច្បាប់របស់ខ្លួននឹងបក្សពួកទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *