លោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនទ្វេភាគីសំរោង ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង មានអំ ណាចបង្ហូរវៀតណាមឲ្យចូលតាមចិត្ត ដើម្បីប្រមូលលុយស្រួលៗពីកាស៊ីណូ

ថ្ងៃទី០៨ខែមករាឆ្នាំ២០២៦
(ខេត្តស្វាយរៀង)
លោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនទ្វេភាគីសំរោង ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រមូលលុយស្រួលៗពីកាស៊ីណូ
ប្រជាពលរដ្ឋរស់នៅក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ ប្រជាពលរដ្ឋបានឲ្យ
ដឹងថា លោក​សុខ ម៉ក់ គឺជាបុគ្គល​ដែល​ហ៊ាន​បើកល្បែងជល់មាន់ និង​ល្បែង​ផ្សេៗទៀតនៅក្នុងកាស៊ីណូប្រហែល មាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយនិង​មាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើអ្វីៗតាមអំពើចិត្តហើយ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ព័ន្ធនៅ​ច្រក​ទ្វេរភាគីព្រំដែនសំរោង ក្នុងស្រុកចន្ទ្រា មិនហ៊ានក្អកជាមួយលោកសុខ ម៉ក់ នោះទេ។មិនហ៊ានក្អកព្រោះតែលោក សុខ ម៉ក់ មានខ្នងបង្អែកធំនៅឯស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនោះឯង។ លោកសុខ ម៉ក់ គឺជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារទ្វេភាគីព្រំដែនសំរោង ស្រុកចន្ទ្រា។

ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចន្ទ្រាបង្ហើប​ថា លោក​ សុខ ម៉ក់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង និង​មន្ត្រី​ថ្នាក់ក្រោម ក្នុង​មូលដ្ឋានសម្ងំ​ទទួលផលប្រយោជន៍​ ខ្លះៗ ពី​ម្ចាស់​ទីតាំងកាស៊ីណូ ទើបមាន​បើក​ល្បែង​ដូច​ជា ជល់មាន់ បៀ​រ និងហ្គេម​បាញ់​ត្រី ទុកឲ្យអ្នកញៀន​ល្បែង​មាន​ខ្មែរ និង​វៀតណាម ចូលមកលេង​ភ្លូក​ទឹកទឹកភ្លូ​កដី គ្មានការទប់ស្កាត់ និងបង្ក្រាបឡើយ។ ប្រភពបានឱ្យដឹងថា បណ្ដាជនជាតិវៀតណាម ដែលចូលមកលេងល្បែង ស៊ីសងនៅក្នុង casino លើទឹកដីខ្មែរ សុទ្ធតែត្រូវបង់ ប្រាក់ឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកព្រំដែន។ គ្រាន់តែរឿងជនជាតិវៀតណាម ចូលលេងល្បែងក្នុងដីខ្មែរគឺលោកសុខ ម៉ក់ អាចរកបានប្រាក់រាប់លានរៀលក្នុងមួយថ្ងៃៗ។

ប្រជាពលរដ្ឋ​រស់នៅក្បែរ ប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែសំរោង​ រង​ការរិះគន់​ចំៗ​ថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំនោះទេ ម្ចាស់​ទី តាំងកាស៊ីណូ មិនអាចសាងភាពល្បីល្បាញខាងបើក ល្បែងស៊ីសងជល់មាន់ បៀរ និងហ្គេមបាញ់ត្រី នៅក្នុងទឹកដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។ ​ប្រភព​ពី​ប្រជាពលរដ្ឋរស់នៅ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បានឲ្យ ដឹងថា ល្បែងសុីសងជល់មាន់ បៀ​រហ្គេម​បាញ់​ត្រីនៅក្នុង កាស៊ីណូកំពុងបើកឲ្យជនអន្តោប្រវេសន៍ ចូល​មក​លេង​អនាធិបតេយ្យ ខ្លះ​ស្របច្បាប់ ខ្លះ​អត់​ស្របច្បាប់​។​

​ហេតុដូច្នេះមន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ និងសមត្ថកិច្ច​នៅ​ស្រុក​ចន្ទ្រា គួរ​ត្រួត​ពិនិត្យឡេីងវិញ​ចំពោះ​ជនអន្តោ ប្រវេសន៍ ខ្លះ​ចូល​មក​លលេងល្បែងមានច្បាប់ ខ្លះ​អត់​ច្បាប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចច្រច្រកទ្វារទ្វេភាគីព្រំដែនសំរោង បានរក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រា​មានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ សង្គម ក្នុងមូល​មូលដ្ឋាន ដូចជា លួច ឆក់ ប្លន់ និង​រីក​រាលដាល​គ្រឿងញៀន​គួរ​ឲ្យ​កត់​សម្គាល់ថែម​ទៀត​ផង។​ ពលរដ្ឋ​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង អំពាវនាវ​ដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង និងលោក ប៉េង ពោធិ៍សាអភិបាល ខេត្តស្វាយរៀង គួរចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់​ទង្វើមិន​ប្រក្រតី របស់បុគ្គលដែលហ៊ាន បើកល្បែងស៊ីសងជ ល់មាន់ បៀ​រ និងហ្គេម​បាញ់​ត្រី ខុសច្បាប់ នៅ​ក្នុងកាស៊ីណូជាច្រើនកន្លែង នៅអមសងខាង ប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែន​សំរោង​ក្នុងស្រុក​ចន្ទ្រា​ គ្រប់គ្រង​ដោយ លោក​សុខ ម៉ក់ ជាបន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕

Leave a Reply

Your email address will not be published. Required fields are marked *