ខេត្តព្រះវិហារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនាព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2026នេះបានបើកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៌បូកសរុបលទ្ធផលការងារត្រីមាសទី1និងលើកទិសដៅការងារត្រីមាសទី2សម្រាបឆ្នាំ2026
ពិធីនេះបានប្រារព្វឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៌ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនិងដោយមានវត្តមានកាអញ្ជើញចូលរួមពីសំណាកលោកមេបញ្ជាការរងនាយសេនាធិការរងប្រធានអនុប្រធានមន្ទីរនាយការិយាល័យអស់លោកដែលជាមេបញ្ជាការមេបញ្ជាការរងអញ្ជើញមកពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង8រួមនិងលោកមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័តចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ
ឆ្លៀតក្នុងឪកាសនោះលោកឧត្តមសេនីយ៌ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញមានប្រសាសន៍លើកឡើងថ្លែងកោតសរសើរដល់់មន្ត្រីកងរាជអាវុធហត្ថឋិតនៅក្រោមឪវាទរបស់ខ្លួនក្នុងកាខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួននាពេលកន្លងជាការពិតណាស់លោកមេបញ្ជាការថាការដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់មន្ត្រីកងរាជអាវុធហត្ថនាពេលកន្លងមកគឺស្តែងឲ្យឃើញថាក្នុងស្ថានការនៃចោរសៀមឈ្លានពានមកលើប្រទេសកម្ពុជាយើងក្នុងស្ថានភាពវឹកវរចឹងមន្ត្រីកងរាជអាវុធហត្ថគឺបានបំពេញភារកិច្ចនិងកាតព្វកិច្ចគឺបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋភាសឹកនៅតាមគ្រប់បណ្តាគោលដៅនិងជុំរុំនានាលើសពីនេះកម្លាំងកងរាជអាវុធហត្ថរបស់យើងតែខិតខំស្វះស្វែងនិងស្រាវជ្រាវរកមុខសញ្ញានៃបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជានាក់គ្រប់គ្រងនិងឈានទៅបំបែកបាននូវមុខសញ្ញាបានជាបន្ត
បន្ទាប់
បន្ថែមលើនេះលោកមេបញ្ជាការក៌បានផ្តាំផ្ញើរទៅដល់មន្ត្រីកងរាជអាវុធហត្ថធ្វើយ៉ាងណាក្នុងនាមកម្លាំងសមត្ថកិច្ចគឺមិនត្រូវធ្វេសប្រហេសទៅលើបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគលឲ្យអនុវត្តន៌ព្រោះកងរាជអាវុធហត្ថគឺជាកម្លាំងស្នូលចាំបាច់មិនត្រូវបន្ធូដៃទៅលើបទល្មើសហើយក៌មិនត្រូវសន្តិភាពលើស្ថានការសព្វថ្ងៃរវាងចោរសៀមជាមួយនិងយើងពេកដែរ៕ដោយ និពន្ធនាយករង
សាន ប៊ុនស៊ី

